ភ្លើងសង្រ្គាម រុស្ស៊ី និង អ៊ុយក្រែន ឆេះយ៉ាងសន្ធោសន្ធៅ នៅតែគ្មានកិច្ចអន្តរាគមន៍ពីណាតូ ឬសហរដ្ឋអាមេរិច
បន្ទាប់ពីលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាយោធា បាញ់មីស៊ីល បាញ់គ្រាប់រូកែត ភ្លើងភ្លឺពាសពេញផ្ទៃមេឃស្រោចមកលើប្រទេសអ៊ុយក្រែនបណ្តាលឱ្យស្លាប់ ទាហ៊ាន ជនស៊ីវិល ១០០នាក់ជាង ធ្វើឱ្យ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានតេទូរស័ព្ទសូមកិច្ចអន្តរាគមន៌ពីប្រទេសនានាតែដូចជាមិនបានផល ធ្វើឱ្យលោក Volodymyr Zelenskyy និយាយថា ÷ ថ្ងៃនេះខ្ញុំបានសួរមេដឹកនាំសហភាពអឺរ៉ុបទាំង២៧ប្រទេស ថាតើប្រទេសអ៊ុយក្រែននឹងចូលជាសមាជិកអង្គការណាតូឬទេ? ខ្ញុំបានសួរដោយផ្ទាល់តែមេដឹកនាំគ្រប់គ្នាសុទ្ធតែខ្លាចគ្មាននណាម្នាក់ឆ្លើយតបនោះទេ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនប្រហែលជាអស់ទំនុកចិត្តលើអង្គការណាតូ និងសហរដ្ឋអាមេរិក បានស្រែកអំពាវនាវដល់ទាហ៊ាន ប្រជាពលរដ្ឋរបស់ខ្លួនក្រោកឈរតស៊ូជាមួយរុស្ស៊ី៕
CATEGORIES ព័ត៌មានអន្តរជាតិ