ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង ឯកឧត្ដម វេង សាខុន ពី រដ្ឋមន្រ្ដី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ និងសម្តេចតេជោ ហ៊ុន សែន ចាត់តាំង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្ដីទី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បន្ថែមលេីមុខងារបច្ចុប្បន្ន
ភ្នំពេញ៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង ឯកឧត្ដម វេង សាខុន ពី រដ្ឋមន្រ្ដី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីសម្រេចចាត់តាំង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្ដីទី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បន្ថែមលេីមុខងារបច្ចុប្បន្នរហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ៕
CATEGORIES ព័ត៌មានជាតិ