នាយកដ្ឋានគយ និងរដ្ឋាកររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ចុះបង្ក្រាប ក្រុមជិះម៉ូតូធំ ក្នុងនោះម្ចាស់ម៉ូតូមានទាំងតារា Tik tok តារាចម្រៀង ដោយឃាត់ម៉ូតូបានជិត១០០គ្រឿង ដោយម៉ូតូមួយចំនួនមានស្លាកលេខក្លែងក្លាយ ម៉ូតូមួយចំនួនទៀតយកស្លាកលេខម៉ូតូផ្សេងយកមកដាក់ នៅចំណុច ការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

 

ភ្នំពេញ៖ នាយកដ្ឋានគយ និងរដ្ឋាកររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ចុះបង្ក្រាប ក្រុមជិះម៉ូតូធំ ក្នុងនោះមានទាំងតារា Tik tok តារាចម្រៀង ដោយឃាត់ម៉ូតូបានជិត១០០គ្រឿង ដោយម៉ូតូមួយចំនួនមានស្លាកលេខក្លែងក្លាយ ម៉ូតូមួយចំនួនទៀតយកស្លាកលេខម៉ូតូផ្សេងយកមកដាក់ នៅចំណុច ការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាយកដ្ឋានគយ និងរដ្ឋាកររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានបញ្ជាក់ថា រាល់ការឆែកក្នុងប្រព័ន្ធអ៊ីខាស់ស្ទឹម របស់គយ ក៏ដូចជាApp របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលឲ្យមកខាងកម្លាំងរបស់លោក ឃើញខ្លះមានពន្ធ ខ្លះអត់ពន្ធនោះទេ និងម៉ូតូធំខ្លះអត់ទិន្ន័យក្នុងប្រព័ន្ធអេឡិចត្រនិចគយតែម្តង ដែលមានន័យថា ជាម៉ូតូគេចពន្ធ ឬអត់ពន្ធ ហើយម៉ូតូខ្លះទៀត មានស្លាកលេខ តែបង់ខុសឆ្នាំ ឧទាហ៍ដូចជាម៉ូតូខ្លះបង់ឆ្នាំ២០០៥ តែម៉ូតូរបស់គាត់គឺឆ្នាំ២០១៥ ខុស១០ឆ្នាំ ២០ឆ្នាំ ខ្លះគឺអត់ពន្ធ គេចពន្ធតែម្តង ខណៈម្ចាស់ម៉ូតូធំខ្លះ សារភាពដោយត្រង់ថា អត់មានពន្ធ។

នាយកដ្ឋានគយ និងរដ្ឋាកររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានសហការជាមួយមន្ត្រីជំនាញ ស្ទូចយកទៅទុកនៅ អគ្គនាយកដ្ឋានគយ ដើម្បីហៅម្ចាស់ម៉ូតូទាំងនេះ មកធ្វើកំណត់ហេតុល្មើសច្បាប់គយ និងតម្រូវឲ្យបង់ពន្ធអារកតាមច្បាប់កំណត់ជាធរមា ស្របពេលដែលម៉ូតូមានពន្ធត្រឹមត្រូវ គឺមន្ត្រីជំនាញ អនុញ្ញាតឲ្យទៅអស់ហើយ៕