ដេប៉ូប្រេងឥន្ធនៈចំនួន ០៣ទីតាំង លក់ប្រេងមិនគ្រប់លីតឱ្យអ្នកប្រើប្រាស់

 

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប ប្រចាំសាខាខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំង បានពិនិត្យឃើញចំនួន ៣ទីតាំងមិនមានភាពអនុលោម។

មន្រ្តីជំនាញ ក.ប.ប ខាងលើបានធ្វើការពិន័យទៅតាមនិតិវិធីច្បាប់ដែលមានចែងស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដល់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ០៣ទីតាំងដែលចាក់ប្រេងមិនគ្រប់លីតលក់ឱ្យអ្នកប្រើ និង ធ្វើការអប់រំណែនាំដល់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ០៨ទីតាំងបន្ថែមទៀត៕

CATEGORIES
Share This