ទិន្នន័យថ្ងៃនេះរកឃើញ ៤៧៩នាក់ ប្រភេទអូមីក្រុងទាំងអស់ និង អ្នកជាសៈស្បើយចំនួន ៥០៣ករណី សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៤៧៩ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ៥០៣នាក់ និងអ្នកស្លាប់ថ្មីចំនួន ០១នាក់ ក្នុងនេៈមិនបានចាក់វ៉ាក់=០ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ៧៨៣៥ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ២៦នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ៤៥៣នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២៩,០៧៨នាក់
អ្នកជាសះស្បើយសរុប= ១២២,៣៨០នាក់
អ្នកស្លាប់= ៣,០២៧នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៦៥៩នាក់៕
គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង ០១នាក់ គឺមិនបានចាក់វ៉ាក់សាំង=០នាក់ ៕