កាស៊ីណូ VIMARN 168 នៅតែបន្តផ្គើនប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅតែហ៊ានបើកលេងល្បែងប្រជល់មាន់ និងអាប៉ោង ភ្នាល់ដាក់លុយ ភាគច្រើនអ្នកដែលចូលលេងជាជនជាតិខ្មែរ

 

ចេញផ្សាយដោយទីភ្នាក់ងារអេចអញូស៍ធីវី(HRNEWSTV)ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២
ខេត្តកំពត៖ កាស៊ីណូ VIMARN 168 នៅតែបន្តផ្គើនបើកប្រជល់មាន់និងអាប៉ោងលេងភ្នាល់ដាក់លុយចាញ់ឈ្នះយ៉ាងច្រើនសម្បើមដែលអ្នកចូលលេងភាគច្រើនជាជនជាតិខ្មែរ។

កាស៊ីណូ VIMARN 168 មានទីតាំងស្ថិតនៅក្បែរច្រកព្រំដែនព្រែកចាក ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាប្រភពលេងភ្នាល់ដាក់លុយយ៉ាងធំ។សម្រាបអ្នកដែលចូលលេងបើចាញ់ ចាញ់ អស់គូថខោ បើឈ្នះ ឈ្នះ យ៉ាងច្រើនសន្ធឹកសន្ធាប់។ តែបើប្រភពពីប្រជាពលរដ្ឋដែលគាត់សុំមិនបញ្ចេញឈ្មោះគាត់បានប្រាប់មកទីភ្នាក់ងារ អេចអញូស៍ធីវី(HRNEWSTV) យើងថា អ្នកដែលចូលលេងឈ្នះបានលុយតិចណាស់ តែបើចាញ់វិញមានខ្សែកអស់ខ្សែក មានខ្សែដៃអស់ខ្សែដៃ មានចិញ្ចៀនអស់ចិញ្ចៀន មានម៉ូតូអស់ម៉ូតូ មានឡានអស់ឡាន។

យើងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដោយផ្ទាល់ ដល់ ឯកឧត្តមអភិបាល រាជធានី ខេត្ត ឯកឧត្តម ស្នងការ រាជធានី ខេត្ត និងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ត្រូវតែចុះបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅក្នុងប្រទេសកម្ពុជា តែមូលហេតុអ្វីបានជាកាស៊ីណូ VIMARN 168 មានទីតាំងស្ថិតនៅក្បែរច្រកព្រំដែនព្រែកចាក ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត នៅតែបន្តផ្គើនបើកប្រជល់មាន់និងអាប៉ោងលេងភ្នាល់ដាក់លុយទៀតបាន។

ស្របពេលថ្មីៗសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការបង្ក្រាបល្បែងស៊ីសងដោយចាត់តាំង លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទទូទាំងប្រទេស។

ហេតុដូច្នោះហើយ សូម ឯកឧត្តម ម៉ៅ ធនិនអភិបាល នៃគណអភិបាលខេត្តកំពត និង លោក ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត សូមមេត្តាមានចំណាត់ការផងទាន!៕អត្ថបទដោយ៖ ហង្ស រដ្ឋា

CATEGORIES
Share This