ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួន ជនត្រូវចោទឈ្មោះ ធែល ធីលែន ដាក់ពន្ធនាគារខេត្តកណ្តាល ជាបណ្តោះអាសន្ន ពីបទ លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ ដែលមិនមែនរបស់ខ្លួន

 

លោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បង្គាប់ឲ្យ ភ្នាក់ងារសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ធែល ធីលែន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើត និងមានទីលំនៅបច្ចុប្បន្នភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ខេត្តកណ្តាល នៃក្រសួងមហាផ្ទៃ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

យោងតាម ដីការបង្គាប់ឲ្យឃុំខ្លួន របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ជនត្រូវចោទឈ្មោះ ធែល ធីលែន ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ ដែលមិនមែនរបស់ខ្លួន ប្រព្រឹត្តភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៦ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល៕