ចេញផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានដឹងរឿងម្ចាស់ផ្សារសែនមេត្រីធ្វើតូបខុសច្បាប់ចំនួន៨២តូប លក់ ជួល ទៅឲ្យអាជីវករដែរឬទេ?
អ្នកណា អ្នកណា ក៏បានដឹងលឺ និងឃើញផ្ទាល់ភ្នែក អាជីវកម្ម ធ្វើផ្សារសង់តូបលើលូរបស់រដ្ឋ បែជានាំគ្នាជួយបិទបាំងដល់ម្ចាស់ផ្សារធ្វើតូបជាច្រើន លក់ ជួល ទៅឲ្យអាជីវករ អស់ជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្នសពថ្ងៃនេះនៅមិនទាន់មានមន្រ្តីជំនាញចុះឲ្យរុះរើ ឬបិទផ្សារសែនមេត្រីចោលតែម្តង។
《ផ្សារសែនមេត្រី》 ចេញពីច្រមុះជ្រូកស្ទឹងមានជ័យឆ្ពោះមកដល់ស្តុបលូប្រាំបត់ស្តាំចូលតាមផ្លូវបេតុងប្រហែលជា100មែត្រ នៅខាងឆ្វេងដៃ ចំណុចជិតស្តុបលូប្រាំ ស្ថិតនៅក្នុងភូមិដំដាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណុច ផ្សារសែនមេត្រី នេះ គេសង្ស័យថាគ្មានច្បាប់បើកផ្សារស្របច្បាប់នោះទេ តែបើមានច្បាប់ស្របច្បាប់ខាងណាជាអ្នកអ្នកចេញច្បាប់ឲ្យ មកសងតូបលើដីលូរបស់រដ្ឋរហូតដល់ចំនួន ៨២តូប យកមកធ្វើអាជីវកម្ម លក់ ជួល ទៅឲ្យអាជីវករ។
ហេតុដូច្នោះ ប្រសិនបើ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឃើញការចុះផ្សាយរបស់ទីភ្នាក់ងារ អេចអរញូស៍ធីវី(HRNEWSTV) សូម ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដាក់បញ្ជាឲ្យបានម៉ឺងម៉ាត់មកលើលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ ត្រូវតែបង្រ្កាប នឹងរុះរើចេញជាបន្ទាន់ កុំយកប្រយោជន៍របស់រដ្ឋ ប្រយោជន៍របស់សាធារណៈ ប្រមូលលុយចែកគ្នា៕