ខេត្តត្បូងឃ្មំ៖ រថយន្តលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បើកបុកម៉ូតូសណ្ដោងរ៉ឺម៉កយ៉ាងពេញទំហឹងបណ្ដាលឱ្យពលរដ្ឋស្លាប់២នាក់យ៉ាងអាណោចអាធម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់លើកំណាត់ផ្លូវលេខ៨ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅវេលាម៉ោង១២ថ្ងៃទី២៩នេះមានរថយន្តសេរីទំនើបពាក់ស្លាកលេខភ្នំពេញ 2AQ2225 ដែលគេស្គាល់ថាជាឡានរបស់លោកអភិបាលខេត្តមណ្ឌលគីរីបានបុករុឺម៉កម៉ូតូលើផ្លូវលេខ៨បណ្ដាលអោយមនុស្ស២នាក់ស្លាប់នៅនឹងកន្លែងភ្លាមៗអ្នកស្លាប់ទី១ឈ្មោះឯម អូន អាយុ ២៦ឆ្នាំ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ និងអ្នកស្លាប់ទី២ឈ្មោះ ជន ភិន អាយុ ១៦ឆ្នាំ នៅជាមួយគ្នា។
ជនរងគ្រោះទាំង២ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចរក្សារទុក ៕