ជំនន់ទឹកភ្លៀងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២៣០-២៣៥ ស្ថិតនៅភភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ

 

ខេត្តកំពង់ធំ៖ ជំនន់ទឹកភ្លៀងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២៣០-២៣៥ ស្ថិតនៅភភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមការបញ្ជាក់ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់បន្តជាប់គ្នា ០៤ថ្ងៃ ធ្វើឲ្យភូមិសាស្រ្តស្រុកស្ទោងត្រងទឹកភ្លៀងបាននៅស្ថានីយតម្រងទឹកភ្លៀងស្រុកស្ទោងកម្រិត ១២២ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀង នៅថ្ងៃរសៀលនេះវេលាម៉ោង២រសៀល។

ចំណុចទឹកជន់លិចខាងលើ មានប្រវែង ៥គីឡូម៉ែត្រ មាន ៤,៥គីឡូម៉ែត្រ លិចប្រៀបចិញ្ចើមផ្លូវ និងចំណែកប្រវែងប្រហែល ៥០០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ ២៣៤-២៣៥ ទឹកបានហូរកាត់ផ្លូវកំពស់ពី៣ទៅ៥សង់ទីម៉ែត្រ៕