ភ្នំពេញ៖ ឯកឧត្តម ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលរង រាជធានីភ្នំពេញ បានដឹកនាំកម្លាំចុះបង្ក្រាបទីតាំងហាងបញ្ចាំ ម៉ូតូខុសច្បាប់ ដែលមានយីហោរឈ្មោះ ប្រាក់ម៉ាលី (ហៅរតន) នឹងធ្វើការណែនាំដល់ម្ចាស់ទីតាំង ស្ថិតនៅចំណុចផ្ទះលេខ១១ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្ដម ឃ្លាំង ហួត សូមឲ្យបងប្អូនដែលបាត់ម៉ូតូកន្លងមក អីលូវនេះម៉ូតូចំនួន ៥០០គ្រឿង ដែលប្រមូលបានពីទីតាំងហាងបញ្ចាំឃ្លាំងរំសេវ ដែលពាក់ព័ន្ធទទួលផលចោរកម្ម និងគ្មានឯកសារ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅ OCIC ខណ្ឌជ្រោយចង្វារ ដូចច្នេះបងប្អូនអាចទៅរកបានដោយផ្ចាប់ជាមួយនឹងឯកសារម៉ូតូ៕