បុគ្គលឈ្មោះ(ឈឿន) យកដីភ្នំសោម ជិត៥ហិតា មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

 

ខេត្តតាកែវ ÷ ដីភ្នំសោម ជិត៥ហិតា ស្ថិតនៅក្នុងភូមិជីម្រាក់ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានបុគ្គលឈ្មោះ ឈឿន បានវាទទីយក និងដាំដំណាំជាច្រើននៅលើដីភ្នំសោមនោះ ។

បើតាមព័ត៌មានដែលក្រុមការងារ អេចអរញូស៍ ធីវី (HR NEWS TV) បានចុះទៅដល់ចំណុចខាងលើនោះបុគ្គលឈ្មោះ (ឈឿន)ពិតជាបានឈូសឆាយយកដីភ្នំសោម និងដាំដំណាំពិតប្រាកដ្យមែន។

បើតាមការសិក្សាកន្លងទៅលើករណីឈ្មួញបំផ្លាញសម្បត្តិធម្មជាតិរបស់រដ្ឋយកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ឬប្រយោជន៍បុគ្គលបាន លុះត្រាតែមានអជ្ញាធរសមត្ថកិច្ចជំនាញមួយចំនួនចូលរួមទើបអាចធ្វើទៅបាន ។ ដូចជាចំណុច(ភ្នំសោម) ដីជិត៥ហិតាដែលបុគ្គលឈ្មោះ (ឈឿន) កំពុងតែគ្រប់គ្រងនេះអញ្ចឹង បើគ្មានការខុបខិត ឬញាត់លុយចូលខោប៉ៅ ថាតើបុគ្គលឈ្មោះ(ឈឿន)អាចធ្វើទៅរួចបានទេ? ។

មតិមហាជន និងអ្នកសារព័ត៌មានកំពុងមានការសង្ស័យមកលើលោក ផេង សាវុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ និងលោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ ប្រហែលជាបានទទួលសំណូក ឬចូលដៃជើងជាមួយក្រុមឈ្មួញអស់នោះហើយមើលទៅ ទើបបានបទល្មើសកាយដីភ្នំយកមកធ្វើប្រយោជន៍ផ្ទាល់ខ្លួនមានស្ទើតែគ្រប់កន្លែង នៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ។

ចំណែកលោក ផេង សាវុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ និងលោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ រាល់ដែលអ្នកសារព័ត៌មានខលចូលគឺទូរស័ព្ទមិនងាយនិងលើក ហើយបើលើកប្រាប់ថាអ្នកសារព័ត៌មានគឺមានតែពាក្យថារវល់ហើយចុចបិទ ៕

ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី (HR NEWS TV) សូម ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មានចំណាត់ការមកលើមន្រ្តីថ្នាក់ក្រោមរបស់ ឯកឧត្តម ផង ហើយ សូម ឱ្យមានការបំភ្លឺ ពី លោកអភិបាលស្រុកគីរីវង់ លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ សូមទំនាក់ទំនងលេខទូរស័ព: ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ចាប់ពីម៉ោង ០៨÷៣០នាទីព្រឹក ដល់ម៉ោង ០២÷០០នាទីថ្ងៃត្រង ដល់ម៉ោង ០៥÷០០នាទីល្ងាច៕