ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយ​រចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្តសៀមរាប

 

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូបន្តបេសកម្មក្នុងពិធីសំណេះសំណាល ជាមួយ​រចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្តសៀមរាប នាថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ២០២២ ។

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីសំណេះសំណាល ជាមួយ​រចនាសម្ព័ន្ធគណៈចលនាមហាជន នោះដែរក៏បានលើកឡើងថា សមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ ដែលកើតចេញពីកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគិតគូគ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសតែមួយគត់របស់ប្រជាជនយើង។ ទោះក្នុងកាលៈទេសៈណា ថ្នាក់ដឹកនាំគណបក្សមិនដែលរត់ចោលប្រជាពលរដ្ឋខ្លួន ប៉ុន្តែផ្ទុយទៅវិញ បានបូជាលះបង់ដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋយើង។