អ្នករស់នៅតាមបណ្តោយមាត់ស្ទឹងមង្គល សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះថាទឹកស្ទឹងកំពុងហក់ឡើងខ្លាំង

 

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងធ្លាក់ជាបន្តបន្ទាប់យ៉ាងច្រើនធ្វើឱ្យទឹកហូរធ្លាក់ពីស្រុកបវេល ខេត្តបាត់ដំបង ហូរធ្លាក់ពីស្រុកម៉ាឡៃ បណ្តាលឱ្យទឹកស្ទឹងមង្គលបូរីហក់ឡើងខ្លាំង នៅថ្ងៃទៅ១៨ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋបាលស្រុកមង្គលបូរី បានប្រកាសអាន្ន សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ស្ទឹងមង្គលបូរីឱ្យមានការប្រុងប្រយ័ត្នមួយខ្ពស់។

រដ្ឋបាលស្រុកមង្គលបូរី បានកោះប្រជុំគ្រប់មន្រ្តីជំនាញក្នុងមូលដ្ឋានស្រុកទាំងអស់ឱ្យត្រៀម ទូកកាណូត អាវពោង និងរកទីទួលសុវត្ថិភាពដើម្បីសង្រ្គោះប្រជាពលរដ្ឋបានទាន់ពេលវេលា៕