ជនជាតិវៀតណាមម្នាក់ដេកស្លាប់ នៅចំណុចផ្លូវបេតុង ក្រុងបាវិត ខេត្តស្វាយរៀង បញ្ជូនសពមកតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ

 

ខេត្តស្វាយរៀង៖ ជនជាតិវៀតណាមម្នាក់ដេកស្លាប់ នៅចំណុចផ្លូវបេតុង ខាងក្រោយភោជនីយដ្ឋាន វីននីសថ្មី ក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

សពខាងលើត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ NGYUEN PHUC អាយុ ២១ឆ្នាំ នៅខេត្តកាវម៉ៅ ប្រទេសវៀតណាម កាប់លិខិតឆ្លងដែនលេខK0262310។

ទទួលបានព័ត៌មានខាងលើនេះភ្លាម មន្រ្តីជំនាញមាន នគរបាលប៉ុស្តិ៍រដ្ឋបាល-នគរបាលជំនាញពិនិត្យវិភាគ-នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ-គ្រូពេទ្យក្រុងបាវិតនិងមន្ត្រីតុលាការបានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យលើសព ហើយបានសន្និដ្ឋានថា សាកសពនេះ គឺស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។

សមត្ថកិច្ច ជំនាញ ពិនិត្យ និងកោសលវិច័យ រួចរាល់ហើយ បាន បញ្ជូនសពទៅនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រយកទុកនៅសាលតម្កល់សពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ៕