សិប្បកម្មកែច្នៃ អាលុយមីញ៉ូម ស្លចាក់គ្រឿងអេតចាយគ្រប់ប្រភេទ កំពុងតែចូលរួមបំផ្លាញសុខភាពប្រជាពលរដ្ឋ រសនៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ

 

ខេត្តតាកែវ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រងផលប៉ះពាល់យ៉ាងខ្លាំងអស់រយះពេល៣ឆ្នាំមកហើយ ដែលសិប្បកម្មកែច្នៃ អាលុយមីញ៉ូម ស្លចាក់គ្រឿងអេតចាយគ្រប់ប្រភេទ កំពុងដំណើរការ នៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ប្រជាពលរដ្ឋរសនៅជិតសិប្បកម្មកែច្នៃ អាលុយមីញ៉ូម ស្លចាក់គ្រឿងអេតចាយគ្រប់ប្រភេទ កុំពុងតែមានការងឿងឆ្ងល់ ថាតើខាងណាជាអ្នកអនុញ្ញាតិឱ្យមកធ្វើអាជីវកម្ម នៅចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានបញ្ជាក់ ប្រាប់ទៀតដែរថា រាល់ពេលសិប្បកម្មកែច្នៃ អាលុយមីញ៉ូម ស្លចាក់គ្រឿងអេតចាយគ្រប់ប្រភេទ ចាប់ផ្តើមដំណើរការ គឺមាន ផ្សែងហុយឡើង អណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធោរសន្ធៅ និងមានជះក្លិនស្អុយ ក្លិនក្រពុល ចេញមកខាងក្រៅ ធ្វើឱ្យពួកគាត់រសនៅជិតនឹងប៉ះពាល់សុខភាពយ៉ាងខ្លាំង៕

CATEGORIES
Share This