ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៤–២០ ខែកញ្ញា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ក្នុងរាជធានី-ខេត្ត តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ រហូតដល់ច្រើន និងលាយឡំដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់ បណ្តាលឱ្យមានជំនន់ទឹកភ្លៀង។
ដោយ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដោយមួយសប្តាហ៌នេះនឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម នឹងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ៕