ខេត្តបន្ទាយមានជ័យ÷ ថ្ងៃចន្ទ ១០ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាដោះស្រាយទំនាស់ដីធ្លីលើទីតាំងពាក់ព័ន្ធមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ៕