រដ្ឋ​បាលខេត្តបន្ទាយមានជ័យ​ នៃព្រះរាជាណាចក្រកម្ពុជា​ និងខេត្តស្រះកែវ​ នៃព្រះរាជាណាចក្រថៃ​ បានជួបប្រជុំថ្នាក់ខេត្តជាប់ព្រំដែនរវាង ប្រទេសទាំងពីរ ប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមាន

 

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ៣ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ដោយរដ្ឋ​បាលខេត្តបន្ទាយមានជ័យ​ នៃព្រះរាជាណាចក្រកម្ពុជា​ និងខេត្តស្រះកែវ​ នៃព្រះរាជាណាចក្រថៃ​ បានបើកកិច្ចប្រជុំទ្វេភាគី រវាងប្រទេសដែលមានព្រំដែនជាប់គ្នា ជាពិសេសមានច្រកព្រំដែនចេញចូលស្របតាមផ្លូវច្បាប់រវាង ប្រជាជន នឹងប្រជាជន នឹងដឹកទំនិញទៅវិញទៅមក នៃប្រទេសទាំងពីរ ក្រោមអធិបតីភាព ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និង ឯកឧត្តម បរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ​ នៃព្រះរាជណាចក្រថៃ​ ៕

CATEGORIES
Share This