ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្ត រតនគុណារាម(រោងគោ)
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោកជំទាវ អញ្ជើញជាអធិបតី ពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្ត រតនគុណារាម(រោងគោ) )ឃុំចំណោម ស្រុកមង្គលបូរី ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា÷ ពិធីសម្ពោធ ឆ្លងនោះក៏មានការនិមន្តអញ្ជេីញចូលរួម ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត សប្បុរសជនក្នុងក្រៅប្រទេស ពុទ្ធបរិស័ទជាច្រើនរូបផងដែរ ៕
CATEGORIES ព័ត៌មានជាតិ