ទន្លេធំៗបី នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចប្រឈមនឹងទឹកជំនន់

 

ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសព័ត៌មាន ទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ ម៉ែត្រ ។
ទឹកទន្លេដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេតែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន ។
ទឹកកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ មកលើទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ៕