លោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ មិនហ៊ានបញ្ជា លោក សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅ១ ចុះបង្រ្កាប ផ្ទះ យីហោឈ្មោះ អាយី លក់កាហ្វេ និង ភេសជ្ជៈគ្រប់មុខ ដែលបង្កប់លេងល្បែងមាន់ជល់អនឡាញ ស្ថិតនៅក្នុងបូរីរុងរឿង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ
ចេញផ្សាយ,ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ រាជធានីភ្នំពេញ៖ លោក អនុសេនីយ៍ទោ ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ មិនហ៊ានបញ្ជា លោក អនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅ១ ចុះបង្រ្កាប ផ្ទះមួយកន្លែង ដែលមានយីហោឈ្មោះ អាយី លក់កាហ្វេ និង ភេសជ្ជៈគ្រប់មុខ ដែលបង្កប់លេងល្បែងភ្នាក់ដាក់លុយ មាន់ជល់អនឡាញ ឬមាន់ជល់តាមទូរទស្សន៍ ស្ថិតនៅក្នុងបូរីរុងរឿង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ ដោយបើកលេងយ៉ាងរក្សាភាពស្ងៀមស្ងាត់ និងជាកន្លែងលេងភ្នាល់ដាក់លុយធំៗ ។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR News TV) ខាងលើ សូមឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានការមួយក្តៅ ដាក់បទបញ្ជាមកលើ លោក អនុសេនីយ៍ទោ ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ និង លោក អនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅ១ ចុះបង្រ្កាបផ្ទះមួយកន្លែង ដែលមានយីហោឈ្មោះ អាយី លក់កាហ្វេ និង ភេសជ្ជៈគ្រប់មុខ ដែលបង្កប់ដាក់ល្បែងមាន់ជល់អនឡាញ ឬមាន់ជល់តាមទូរទស្សន៍ ដើម្បីឆ្លើយតប ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖ ១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ ២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។ ៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ ៤. គ្មានក្មេងទំនើង។ ៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។ ៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។ ៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕