ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច បានមានប្រសាសន៍ថា ខេត្តចំនួន៥ ត្រូវប្រកាសអស់មីន ក្រោមគំរោង របស់ សម្តេចតេជោ ហ៊ុន សែន ដើម្បី ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ក្នុងទំហំផ្ទៃដីសរុបចំនួន ៣០.៩១២.៦៧៣ ម៉ែត្រក្រឡា (៣០,៩១ គីឡូម៉ែត្រក្រឡា)

 

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច បានមានប្រសាសន៍ថា ខេត្តចំនួន៥ ត្រូវប្រកាសអស់មីន ក្រោមគំរោង របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ក្នុងទំហំផ្ទៃដីសរុបចំនួន ៣០.៩១២.៦៧៣ ម៉ែត្រក្រឡា (៣០,៩១ គីឡូម៉ែត្រក្រឡា) ។

ខេត្តចំនួន៥ ត្រូវបែងចែកជាពីរដំណាក់កាល ដែលមានខេត្តចំនួន ០៣ គ្រោងនឹងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២២ រួមមាន ៖                  ១. ខេត្តតាកែវ ក្នុងទំហំផ្ទៃដីសរុប ៣.៦២៦.៨៥៦ ម៉ែត្រក្រឡា ។ ២. ខេត្តកំពង់ចាម ក្នុងទំហំផ្ទៃដីសរុប ៩៧៩.៥៨៦ ម៉ែត្រក្រឡា ។ ៣. ខេត្តកំពង់ឆ្នាំង ផ្ទៃដីសរុប ៣.២៧៧.៦២៧ ម៉ែត្រក្រឡា និង ខេត្តចំនួន ០២ គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន ៖                                                                                      ៤. ខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុប ១២.៣៨៦.៩២៧ ម៉ែត្រក្រឡា ។                                                                         ៥. ខេត្តកំពត ក្នុងទំហំផ្ទៃដីសរុប ១០.៦៤១.៦៧៧ ម៉ែត្រក្រឡា។

ក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តទាំង៥ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់នូវកាដូពិសេសជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំង ៥ ខេត្ត ដើម្បីធានានូវសុខសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិត ៕

CATEGORIES
Share This