ខេត្តតាកែវ៖ លោក ឌុក ហឿន នាយប៉ុស្តិ៍ត្រពាំងក្រញូង បានប្រើអំពើហិង្សា វាយ ទាត់ធាក់ មកលើប្រពន្ធ និងថែមទាំងដកកាំភ្លើងខ្លីពីចង្កោះវាយក្បាលប្រពន្ធ ។
លោក ឌុក ហឿន នាយប៉ុស្តិ៍ត្រពាំងក្រញូង នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រើអំពើហិង្សា វាយ ទាត់ធាក់ មកលើប្រពន្ធ និងថែមទាំងដកកាំភ្លើងខ្លីពីចង្កោះវាយក្បាលប្រពន្ធ ។
តាមប្រភពបានឱ្យដឹងថា លោក ឌុក ហឿន នាយប៉ុស្តិ៍ត្រពាំងក្រញូង ត្រូវជាប្អូនបង្កើត របស់ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ហើយអាចជួយលាក់បាំងរឿងរបស់ប្អូន ទើបមិនទាន់មានឃើញចំណាត់ការផ្លូវច្បាប់មកលើលោក ឌុក ហឿន នាយប៉ុស្តិ៍ត្រពាំងក្រញូង ៕