ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការព្យាករណ៍ទុកមុនពិតជាមិនខុស ថ្ងៃនេះ នៅខេត្តកោះកុង ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យដាច់ផ្លូវលំជនបទ ០១កន្លែង

 

ខេត្តកោះកុង៖ ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការព្យាករណ៍ទុកមុនពិតជាមិនខុសដែលសំដៅមកលើភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២២ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងនិងនៅលើផ្នែកសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

ដូចជានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យដាច់ផ្លូវលំជនបទ ០១កន្លែង ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ៕