ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ១១ – ១៤ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា តាមបណ្តាខេត្តនិងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នឹងតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឱ្យ ផ្នែកមួយចំនួននៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង ខេត្តព្រះសីហនុ អាចមានជំនន់ និងមានភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់៕