សម្តេចតេជោ ហ៊ុន សែន និងកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាមនៃតំបន់ x-16 ឱ្យក្លាយទៅជាតំបន់សន្តិភាព និងតំបន់សេដ្ឋកិច្ច និងគោលដៅសំខាន់ សម្តេច បានចុះហត្ថលេខា ដោយបង្កដីនៅ តំបន់ X16 ជាង១ពាន់ហិកតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម

 

នាឪកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតី ក្នុងខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 សម្តេចបានមានប្រសាសន៍បញ្ជាក់ទៀតថា គោលដៅរបស់ សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍ។ សម្តេចតេជោបានថ្លែងថា សម្តេចបានចុះហត្ថលេខា ដោយបង្កដីនៅ តំបន់ X16 ជាង១ពាន់ហិកតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម។ សម្តេចបានស្នើឱ្យបង្កលក្ខណៈងាយស្រួលដល់ ប្រជាជនកម្ពុជា និងវៀតណាម ចូលទស្សនាទៅវិញទៅមកតំបន់ប្រវត្តិសាស្រ្ត X16 ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។ សម្ដេចតេជោបានមានប្រសាសន៍ថាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះតំបន់ព្រំដែនកម្ពុជា-វៀតណាមនៃតំបន់ x-16 នេះនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចវិនិយោគដ៏សំខាន់សម្រាប់សក្តានុពលរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរហើយនឹងធ្វើឲ្យសេដ្ឋកិច្ចតំបន់នេះមានភាពល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ៕

CATEGORIES
Share This