ម្តងនេះចាប់ខ្លួនមែនទែនហើយ!សមត្ថកិច្ចខេត្តកណ្តាល ចាប់ ខ្លួនលោក ស្រេង សុខា អតីតស្នងការរងខេត្តកណ្តាល តាមដីកាបង្គាប់ របស់លោក រស់ ផុនចាន់និមល ចៅក្រមជំនុំជម្រះ

 

ការ ចាប់ខ្លួន អតីត ឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក រស់ ផុនចាន់និមល ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកណ្តាល ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ ០៦ខែ ដែលបានចោទប្រកាន់《ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត》។

អ្វីដែលសំខាន់ទៅទៀតនោះ អតីត ស្នងការរងខេត្តកណ្តាល ស្រេង សុខា រូបនេះ បើតាមដឹងបានប្រព្រឹត្តអំពើរពុករលួយផ្សេងទៀតដែលមិនបានលាតត្រដាង។

ដូចជារឿងដែលកន្លងទៅហួសហើយ ក្រសួងមហាផ្ទៃ អស់ទំនុកចិត្ត សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងមហាផ្ទៃ ធ្លាប់បានផ្អាកការងារជាបណ្តោះអាសន្នក៏សម្រេច កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០៕

CATEGORIES
Share This