អគ្គីភ័យឆាបឆេះ ភោជនីយដ្ឋាន យីហោឈ្មោះ អ៊ូហ៊ូសឺហាយ បណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងឆេះម៉ាស៊ីនត្រជាក់ និងកង្ហារបឺតខ្យល់

 

អគ្គីភ័យឆាបឆេះ ភោជនីយដ្ឋានយីហោ អ៊ូហ៊ូសីហាយ មួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនជាតិចិន ដែលជាម្ចាស់ហាង និងប្រជាពលរដ្ឋដែលរស់នៅចំណុចកើតហេតុ ស្ថិតនៅខាងក្រោយផ្សារទំនើបអ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។

ហេតុការអគ្គីភ័យឆាបឆេះ ភោជនីយដ្ឋាន ខាងលើ នេះ គឺបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងបណ្តាលឱ្យឆេះម៉ាស៊ីនត្រជាក់ និងកង្ហារបឺតខ្យល់នៅក្នុងភោជនីយដ្ឋាន។

សមត្ថកិច្ចជំនាញ បានចេញឡានទឹក មកដល់គោលដៅអគ្គីភ័យឆាបឆេះទាន់ពេលវេលាដែលមិនបណ្តាលឱ្យឆេះរាលដាលផ្ទះនៅជាប់កន្លែងឆេះ។

ករណីអគ្គីភ័យឆាបឆេះ ភោជនីយដ្ឋានខាងលើ សមត្ថកិច្ចជំនាញ បានបាញទឹកពន្លត់រលត់ជាស្ថាពរ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នេះ ដដែល។