ចៅក្រមស៊ើបសួរវនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេច ឃុំខ្លួន ជនត្រូវចោទឈ្មោះ អៀ ចាន់ណា តំណាងយុវជនអតីតគណបក្សសង្រ្គោះជាតិ ជាបណ្តោះអាសន្ន សិន

 

ចៅក្រមស៊ើបសួរវនៃសាលាដំបូងរាជធានីភ្នំពេញ ស៊ិន សុវណ្ណរ័ត្ន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យទីភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនឈ្មោះ អៀ ចាន់ណា ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១(ម១)ទទួលជននេះ និងឃុំខ្លួនជននេះជាបណ្តោះអាសន្ន រហូតដល់មានបទបញ្ជាជាថ្មី ដែលសម្រេចផ្សេងពីនេះ។

ជនត្រូវចោទឈ្មោះ អៀ ចាន់ណា ភេទប្រុស កើតថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៨១ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរអាជីវករ ទីកន្លែងកំណើតភូមិ ជើងគួន ឃុំ ជើងគួន ស្រុក សំរោង ខេត្ត តាកែវ ចៅក្រមស៊ើបសួរវនៃសាលាដំបូងរាជធានីភ្នំពេញ ស៊ិន សុវណ្ណរ័ត្ន ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ៕

CATEGORIES
Share This