សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពលោកស្រី ឡៅ សុខន អតីត នាយិកា និងជាសហស្ថាបនិកអង្គការសង្គ្រោះជនអស់សង្ឃឹម

 

នារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកគ្រឿងឧបភោគបរិភោគ បច្ច័យមួយចំនួន ជូនលោក កឺ ស៊ូវវ៉ើន និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ឡៅ សុខន អតីត នាយិកា និងជាសហស្ថាបនិកអង្គការសង្គ្រោះជនអស់សង្ឃឹម កាលពី ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៣ម៉១០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើង នៅ ផ្ទះលេខ ៤០M ក្នុងបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា រាជធានីភ្នំពេញ៕ ប្រភពៈ កាកបាទក្រហមកម្ពុជា

CATEGORIES
Share This