រដ្ឋបាលរាជធានីភ្នំពេញ គឺហាមដាច់ខាត ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ថ្ងៃខាងមុខ  មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ និងមិនឱ្យលេងល្បែងគ្រប់ប្រភេទ និងហែក្បួនផ្សេងៗទាំងបែបសាសនា ឫប្រពៃណីគ្មានការអនុញ្ញាត

 

រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិត លេខៈ ០០៦/២២ សជណ.ច ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ស្ដីពីការរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅចំណុចលេខ១- ហាមដាច់ខាត មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ និងមិនឱ្យមានការលេងល្បែងគ្រប់ប្រភេទ និងហែក្បួនផ្សេងៗទាំងបែបសាសនា ឫប្រពៃណីដែលគ្មានការអនុញ្ញាត ។

រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចខាងក្រោម៖