ប្រទៈឃើញសព(ចងក)សម្លាប់ខ្លួននៅធ្នឹមដំបូលព្រះវិហារឡើងធំក្លិនស្អុយស្ថិតនៅភូមិអរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

នៅថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ខែ ធ្នូ ឆ្នាំ២០២៤
-ករណីៈ អត្តឃាត (ចងក)
-កើតហេតុ:ថ្ងៃទី១៧.១២.២០២៤ វេលាម៉ោង ១១:៣៥នាទី
-ចំណុច :ធ្នឹមដំបូលព្រះវិហារ នៅ
ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ក. ជនសង្ស័យ : គ្មាន
ខ. ជនរងគ្រោះ ០១ នាក់
ឈ្មោះទុំ សាក់លីណា ភេទ ប្រុស  អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ
មុខរបរៈ កសិករ
ទីលំនៅបច្ចុប្បន្នៈ ភូមិបារាជ សង្កាត់ ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល 
គ. ស្លាកស្នាម.វត្ថុតាងចាប់យក :
-ខ្សែកន្ទុយកន្តោមូល ពណ៌ស ប្រវែង ៣.០០ម៉ែត្រ
I. ព័ត៌មាន :
ថ្ងៃទី១៧.១២.២០២៤ វេលាម៉ោង១១:៣៥នាទី លោកវរសេនីយ៍ត្រី អាន សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្របានរាយការណ៍មកលោកអធិការ នគរបាលក្រុងអរិយក្សត្រ
អំពីករណី : អត្តឃាត(ចងក)
-នៅចំណុច: ធ្នឹមដំបូលព្រះវិហារ
ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល 
ទទួលបានព័ត៌មានភ្លាម លោកអធិការបញ្ជាឲ្យកម្លាំងជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
II .  សភាពរឿងហេតុ
តាមការបំភ្លឺរបស់ឈ្មោះ ឯម សម្បត្តិ ភេទស្រី អាយុ៥៤ឆ្នាំ ត្រូវជាម្តាយបង្កើតជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថាជនរងគ្រោះធ្លាប់ប្រើប្រាស់សារធាតុញៀនជាច្រើនឆ្នាំមកហើយ រហូតមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានចេះតែដើរចោលផ្ទះជារៀងរាល់ថ្ងៃហើយកន្លែងដែលគាត់ធ្លាប់ទៅគឺគាត់ទៅវត្តបារាជ និងវត្តអរិយក្សត្រ គាត់ទៅអុចធូបជារៀងរាល់ថ្ងៃទោះនៅផ្ទះក៏គាត់អុចធូបដែរ នៅថ្ងៃទី ២៣ ខែ១០ ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទីព្រឹកគាត់បានដើរចេញពីផ្ទះដូចរាល់ដងតែម្តងនេះមិនឃើញគាត់ត្រឡប់មកផ្ទះវិញទេក្រុមគ្រួសារបានតាមរកនៅកន្លែងដែលគាត់ធ្លាប់ទៅតែពុំឃើញក្រោយមកក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយជ្រំឲ្យជួយរកក៏មិនមានដំណឹង
លុះមកដល់ថ្ងៃទី១៧.១២.២០២៤ វេលាម៉ោង១១:៣៥នាទីក៏បានដឹងដំណឹងពីនគរបាលប៉ុស្តិ៍អរិយក្សត្របានទូរស័ព្ទប្រាប់ថានៅវត្តអរិយក្សត្រ ព្រះសង្ឃគង់នៅក្នុងវត្ត បានរាយការណ៍មកប៉ុស្តិ៍ថាមានធំក្លិនស្អុយនៅលើដំបូលព្រះវិហារភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុហើយឲ្យកូនសិស្សលោកឡើងទៅមើលលើពិដានដំបូលព្រះវិហារឃើញមានមនុស្សចងកនៅលើនោះកម្លាំងប៉ុស្តិ៍អរិយក្សត្យក៏បានស្រាវជ្រាវរកសាច់ញាតិដែលបានដាក់ពាក្យបណ្ដឹងកាលពីលើកមុនឱ្យមកមើលភិនភាគសព ទើបម្តាយនឹងក្រុមគ្រួសារបានទទួលស្គាល់ថាពិតជាកូនរបស់គាត់មែន
III. ការពិនិត្យកន្លែងកើតហេតុ
-ព្រះវិហារវត្តអរិយក្សត្យ
-ចងជាប់ធ្នឹមដំបូលព្រះវិហារវត្តអរិយក្សត្រ
IV. កាលពិនិត្យសាកសព
-សពមានសក់ពណ៌ខ្មៅជ្រុះជិតអស់
-ភ្នែកខូងទាំងសងខាងអស់សាច់
-ធ្មេញជ្រុះចូលក្នុងមាត់
-មាត់ចំហ
-ស្លៀកខោមិនពាក់អាវ
-មានខ្សែអំបោះពណ៌សនៅកដៃទាំងសងខាង និង នៅក
-ខោខ្លីពណ៌ទឹកប៊ុិក
-លីអូពណ៌ឈាមជ្រូកនៅចង្កេះខោម៉ាកTlCKME
-មានអាវធំពណ៌សនៅក្បែរសពមានឆ្នូតខ្មៅនៅដៃទាំងសងខាងមានហោប៉ៅពីមុខមួយធំមានឆ្នូតខ្មៅពីរ
-អាវមានមួកមានខ្សែចងពណ៌ស
-មានស្នាមទ្រុតព័ទទៅគុម្ពត្រចៀកទាំងសងខាង
-នៅលើដងខ្លួនអវៈយវៈសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ
-ស្ថានភាពសាកសពទ្រោមស្វិត
V. ការសន្និដ្ឋាន
យោងតាមយោបល់របស់គ្រូពេទ្យនិងផ្នែកជំនាញ ជនរងគ្រោះស្លាប់ដោយ អត្តឃាត(ចងក)
ក្រោយពិនិត្យសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

CATEGORIES
Share This