សមាជិក សមាជិការដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមួយខ្នង ស្ថិតក្នុងវិទ្យាល័យរុក្ខគិរី ខេត្តបាត់ដំបង ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្ដីស្ដីទី

 

នាព្រឹកថ្ងៃសៅរ៍ទី១៤ ខែឧសភា ឆ្នាំ២០២២ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងដែលមានៈ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា លោកជំទាវ លី គឹមលៀង លេខាធិការគណៈកម្មការទី២ នៃរដ្ឋសភា និងឯកឧត្តម សៀង ស៊ុតថង សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាមួយខ្នង ២ជាន់ស្មើ១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ៕

CATEGORIES
Share This