អង្គភាពប្រឆាំងអំពើពុករលួយ ព្រមានដល់បុគ្គលទាំង ១១រូប បើនៅតែគេចវេស មិនព្រមចូលខ្លួនបំភ្លឺ និងបញ្ជាមន្រ្ដីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំង ចាប់បង្ខំឲ្យចូលខ្លួន

 

អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅបុគ្គលចំនួន ១១រូប មានអាសយដ្ឋាននៅ សង្កាត់ កោះរ៉ុង ក្រុង កោះរ៉ុង ខេត្ត ព្រះសីហនុ មានឈ្មោះដូចខាងក្រោម ÷
១. ឈ្មោះ ម៉ែន សោភ័ណ ភេទស្រី
២. ឈ្មោះ ម៉ែន សូលីណា ភេទស្រី
៣. ឈ្មោះ សុខ មលិកា ភេទស្រី
៤. ឈ្មោះ ជា សានីន ភេទប្រុស
៥. ឈ្មោះ ឡេង ដោក ភេទប្រុស
៦. ឈ្មោះ ទន់ វិទ្យាម៉ូលីន ភេទស្រី
៧. ឈ្មោះ ព្រំ សេង ភេទប្រុស
៨. ឈ្មោះ សុខ ចិន្ដា ភេទប្រុស
៩. ឈ្មោះ មាស ពិសី ភេទស្រី
១០. ឈ្មោះ អ៊ូ មករា ភេទស្រី
១១. ឈ្មោះ អុិន និមល់ ភេទប្រុស

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិត ពីរដងរួចមកហើយ ដើម្បីឲ្យបុគ្គលទាំង ១១រូប ខាងលើ ចូលខ្លួនមកបំភ្លឺ តែព្យាយាមគេចវេស មិនព្រមចូលខ្លួនតាមការកោះហៅចំនួន ២លើក ÷
លើកទី១ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១
លើកទី២ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ។

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ធ្វើការចេញលិខិតកោះហៅបុគ្គលចំនួន ១១រូប ខាងលើ ជាលើកទីបី ឱ្យចូលខ្លួន មកបំភ្លឺ នៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក បើបុគ្គលទាំង ១១រូបនៅតែបន្តគេចវេសមិនព្រមចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះទេ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញលិខិត បញ្ជាឱ្យចូលខ្លួន ដែលអនុញ្ញាតឱ្យ មន្រ្ដីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលមកបង្ហាញខ្លួន ៕