កម្លាំងជំនាញ អគ្គស្នងការនគរបាលជាតិ​ ចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ(G.9)​ ឃាត់មនុស្សប្រុសស្រីមួយចំនួន​ រួមទាំងវត្ថុតាំងមានសារធាតុញៀនមួយចំនួន​ ​នៅចំណុចក្នុងផ្សារចិន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

កម្លាំង​នៃមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ​ ដឹកនាំដោយ​ឧត្តម​សេនីយ៍​ឯក​ ឃឹង​ សារ៉ាត​ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន​ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ(G.9)​ ឃាត់មនុស្សប្រុសស្រីមួយចំនួន​ រួមទាំងវត្ថុតាំងមានសារធាតុញៀនមួយចំនួន​ ​នៅចំណុចក្នុងផ្សារចិនផ្លូវ៧៨​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ នៅវេលាម៉ោង​៥ទាបភ្លឺ​ ឈានចូលថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤

បច្ចុប្បន្នមនុស្សនិងវត្ថុតាងខាងលេីបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិដេីម្បីសួរនាំនិងចាត់ការតាមនិតិវិធី។