សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបិទមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លេីកទី១២ (ICAPP 12) ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ នៅវិមាន ៧ មករា ទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចធិបតី នាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ គណ:ប្រតិភូ និងក្រុមការងារទាំងអស់ ដែលបានអញ្ជេីញមកកម្ពុជា និងសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាក្រោមម្លប់សន្តិភាព និងសុវត្ថិភាពរបស់កម្ពុជា។