កាលពីម្សិលមិញ សមត្ថកិច្ចបានឃាត់ខ្លួន លោក ស៊ន សុខណារ៉េត ត្រូវជាឪពុកលោក ស៊ន តារា បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខ សួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តតាងនានាក្នុងសំណុំរឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទខាងលើដើម្បីបន្តការស៉ើបសួរតាមនីតិវិធីច្បាប់។
បញ្ជាការដ្ឋានកងទ័ពជើងគោក បានចេញសេចក្តីប្រកាសព័ត៌ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ការឃាត់ខ្លួនលោក ស៊ន សុខណារ៉េត មិនមានការពក់ព័ន្ធនឹងកិច្ចការកងទ័ព ហើយក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះដែរ តែជាបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែង ៕