ព្យុះទាំង(៣)បានកើតឡើងនៅសមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានដើរលើគន្លងតែមួយ តែមិនធ្វើឱ្យប៉ះពាល់ដល់់ប្រទេសកម្ពុជានោះទេ

ព្យុះទាំង(៣)បានកើតឡើងនៅសមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានដើរលើគន្លងតែមួយ តែមិនធ្វើឱ្យប៉ះពាល់ដល់់ប្រទេសកម្ពុជានោះទេ។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញ ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ

ក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី២២ ឈ្មោះ យីនស៊ីង(Yinxing) ជាមួយនឹងព្យុះទី២៣ ឈ្មោះ តូរ៉ាជី(Toraji) កើតនៅសមុទ្រចិនខាងត្បូង និងព្យុះទី២៤ ឈ្មោះ មែនយី(Man-yi) កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានដើរលើគន្លងតែមួយ និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះទាំង៣នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤៖