ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1KP-4806 បានសម្រេច តែត្រូវម្ចាស់ម៉ូតូ ស្វែងរក តាមប្រព័ន្ធGPS ឃើញ ជនសង្ស័យភ័យ ក៏ផ្ដួលម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល។
កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។