កំពស់ទឹកនៅតាមបណ្តាជលសាស្រ្តនានា សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះកំពស់ចំនួន ០,២៩ម៉ែត្រ។

ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅសល់ ១២,៩៩ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានឡើងកំពស់ចំនួន ០,០៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៤០ម៉ែត្រ និងទន្លេមេគង្គអ្នកលឿង បានឡើងកំពស់ចំនួន ០,០៣ម៉ែត្រដូចគ្នា ធ្វើអោយកំពស់ទឹកឡើងដល់ ៤,៥៨ម៉ែត្រ៕