កំពស់ទឹកនៅតាមបណ្តាជលសាស្រ្តនានា សម្រាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣០ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការឡើងកំពស់ចំនួន ០,៣៤ម៉ែត្រ។

ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះ ឡើងដល់ ១៣,០១ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានឡើងកំពស់ចំនួន ០,៣០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៥,៥៥ម៉ែត្រ៕