អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនបានប្រហែល ១០០គីឡូក្រាម ឃាត់ជនជាតិចិនប្រុសស្រី៤នាក់​

⭕​ អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនបានប្រហែល ១០០គីឡូក្រាម ឃាត់ជនជាតិចិនប្រុសស្រី៤នាក់​ នាថ្ងៃទី២០តុលាឆ្នាំ២០២៤នេះ មុនបញ្ជូនឡើងតុលាការ ។

យោងតាមរបាយការណ៍សង្ខេបរបស់អាវុធហត្ថបានឱ្យដឹងថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវជិត១ខែ ហើយបង្ក្រាប២យប់២ថ្ងៃលេី៤ទីតាំង​ ដោយចាប់បានជនជាតិចិន៤នាក់(ស្រីម្នាក់) និង រឹបអូសបានគ្រឿងញៀនសរុបមានចំនួន ៩៥គីឡូ ៩ខាំ ៥៤.៥០ក្រាម ព្រមទាំងសម្ភារពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀត។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនបានបង្ហាញពីអត្តសញ្ញាណជនសង្ស័យនៅឡើយ។