យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២១ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការឡើងកំពស់ចំនួន ០,២១ម៉ែត្រ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ ឡើងដល់ ១៤,៣៣ម៉ែត្រ ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង កំពស់ទឹកថយចំនួន ០,១៥ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៨២ម៉ែត្រ ចំណែកឯទន្លេមេគង្គអ្នកលឿងវិញ កំពស់ទឹកមិនការឡើងនោះទេ ធ្វើអោយកំពស់ទឹកនៅសល់ ៥,២៨ម៉ែត្រដដែល៕