សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារតាមបណ្តាញសង្គម នារសៀលថ្ងៃទី១៨ ខែតុលានេះ ថា៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ
សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ
លោកហៃ វណ្ណាដែលបានធ្វើការសូម
អភ័យទោសចំពោះការខុសឆ្គងរបស់
ខ្លួនកាលពីថ្ងៃ១៨សីហា២០២៤និងបាន
ប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំង
ជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជននិង
នាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។
ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យ
ពីសំណាក់បងប្អូនជនរួមជាតិដែលខឹង
សម្បាចំពោះលោកហៃ វណ្ណាកន្លងមកនិងបញ្ចប់ការខឹងសម្បានេះ
ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់
កម្ពុជា។
ខ្ញុំសង្ឃឹមថាបងប្អូនផ្សេងទៀតនឹងយក
គំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់
ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូល
រួមកសាងប្រទេស។សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះ
ខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត៕