កំពស់ទឹកនៅតាមបណ្តាជលសាស្រ្តនានា សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៧ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,១៨ម៉ែត្រ។

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៤,៥៦ម៉ែត្រ ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,១៨ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៩,៥០ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គស្ទឹងត្រែង បានថយកំពស់ចំនួន ០,១៤ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៨៦ម៉ែត្រ៕