កម្មករ០៥នាក់សុទ្ធតែប្រុសបានជិះជណ្តើរយោងពីជាន់ទី១០ ចុះមកជាន់ទី៩ ស្រាប់តែដាច់ខ្សែកាបធ្លាក់ចុះមកក្រោមផ្ទាល់ដី បណ្តាលឲ្យរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង០៣រសៀលនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវ163 អគារសាងសង់ក្រុមហ៊ុនអូឡាំព្យា ខនស្រ្តាក់សិន (កំពស់10ជាន់) សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ។
ពុំទាន់មានរបាយការណ៍ណាមួយចេញពីសមត្ថកិច្ច អាជ្ញាធរ នៅឡើយទេ។ តើដាច់ខ្សែកាបធ្លាក់ចុះមកក្រោមជាន់ផ្ទាល់ដីបណ្តាលមកពីមូលហេតុអ្វី ? ចំណែកឯសពជនរងគ្រោះទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HRNEWSTV)មិនទទួលបានអត្តសញ្ញាណនោះទេ! សង្ឃឹមថាគ្រួសារជនរងគ្រោះទាំង៥នាក់ នឹងទទួលបានសំណងច្រើនពីម្ចាស់អគារ ដើម្បីយកទៅធ្វើបុណ្យ និងផ្គត់ផ្គង់ជីវភាពអ្នកដែលនៅរស់ ក្រោយបាត់បង់បង្គោលគ្រួសារទៅហើយនោះ៕