ករណីហិង្សារវាងជនជាតិ និងជនជាតិចិន មានអ្នករងរបួសធ្ងន់ ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនបានចំនួន៤នាក់ នៅក្នុងភូមិសាស្រ្តសង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ

ករណីហិង្សារវាងជនជាតិ និងជនជាតិចិនបានប្រើប្រាស់ហឹង្សាវ៉ៃគ្នានៅក្នុងភោជនីយដ្ឋាន សុីង ម៉ាក្រូ បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ នៅវេលាម៉ោង ៩:២០នាទីយប់ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗកម្លាំងអធិការខណ្ឌពោធិ៍៍សែនជ័យ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងឃាត់ខ្លួនជនជាតិចិនបានចំនួន៤នាក់ បញ្ជូនទៅអធិការខណ្ឌពោធិ៍សែនជ័យតែម្តង។