ជនសង្ស័យមួយក្រុមបានជិះម៉ូតូធ្វើសកម្មភាពឆកកាបូប បន្ទាប់មកជិះម៉ូតូរត់គេចក៏ជ្រុលចង្កូតទៅបុកលោកតាម្នាក់បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៤.៣០នាទី ទៀបភ្លឺ នៅចំណុចផ្លូវ ៥០c ស្ថិតនៅក្នុងភូមិត្រពាំងមាស ឃុំត្រងិល ស្រុកកំពង់លែង មានករណី ចោឆក់កាបូប១ករណី បង្កឡេីងដោយជនសង្ស័យ៥នាក់÷

ទី១.ឈ្មោះ ម៉េង វាសនាភេទ ប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិ ខ្លែងពណ៌ ឃុំ ត្រងិល
ទី២.ឈ្មោះ ជឿន ចាន់ស្រ៊ី ភេទ ប្រុស អាយុ ១៦ ឆ្នាំរស់នៅភូមិ ត្រងិល ឃុំត្រងិល
ទី៣.ឈ្មោះ ផាត់ រស្មី ភេទ ប្រុស អាយុ ១៩ ឆ្នាំរស់នៅភូមិ ទំនប់ ឃុំត្រងិល
ទី៤.ឈ្មោះ សាន់ វិសាលភេទ ប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិ ត្រងិល ឃុំត្រងិល
ទី៥.ឈ្មោះ ហៀង សុវណ្ណារ័ត្ន ភេទ ប្រុស អាយុ ១៦ ឆ្នាំរស់នៅភូមិ ត្រងិល ឃុំត្រងិល ។
បានប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ២ គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១និង១គ្រឿងទៀតម៉ាក់ហុងដាស៊េរីឆ្នាំ ២០២២មិនស្គាល់ផ្លាកលេខ  ។
ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់ការបូប របស់ជនរងគ្រោះឈ្មោះ ឆុន គឹមសាក់់ ភេទ ស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិ តាឡាត់ ឃុំ ស្វាយរំពារ ស្រុក កំពង់លែង បណ្តាលអោយ ជនរងគ្រោះរងរបួសនិងបាត់បង់លុយអស់ចំនួន ១៨ ម៉ឺនរៀល។
    បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យទាំង៥ នាក់ បានជិះម៉ូតូរត់គេចហើយបានជ្រុលទៅបុក លោកតាម្នាក់ ឈ្មោះ ទេព វន ភេទ ប្រុស អាយុ ៧៦ឆ្នាំរស់នៅភូមិ អណ្ដូងរនុក ឃុំត្រងិល ដែលកំពុងដើរហាត់ប្រាណ តាមផ្លូវ បណ្ដាលអោយរងរបួសធ្ងន់ ហើយជាអកុសលក៏បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។  បន្ទាប់ពីបានបុកលោកតារួចហើយម៉ូតូជនសង្ស័យទាំង២គ្រឿងនោះក៍បានជ្រុលប៉ះដៃចង្កូតគ្នាដួលបណ្ដាលឱ្យជនសង្ស័យ ចំនួន ២នាក់ រងរបួស។
ក្រោយពេលកើតហេតុកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នរដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យ បាន១នាក់ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតាមនីតិវិធីចំណែកឯជនសង្ស័យផ្សេងទៀតសមត្ថកិច្ចកំពុងតាមស៊ើបអង្កេត។
(យោងតាមរបាយការណ៍របស់សមត្ថកិច្ច)