យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២២ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ខេត្តក្រចេះឃើញមានការកើនឡើងចំនួន ០,២៧ម៉ែត្រ។
ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ២១,១២ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់-ចតុមុខ បានឡើងកំពស់ចំនួន ០,១៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៨,៦០ម៉ែត្រ៕